Posts

Showing posts from July, 2017

សម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីរួច នៃព្រះរាជាណាចក្រកម្ពុជា

Image
សម្បត្តិបេតិកភណ្ឌពិភពលោក នៃព្រះរាជាណាចក្រកម្ពុជា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបែងចែកជា២គឺ សម្បត្តិបេតិកភណ្ឌរូបី (World Heritage Site) និងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី (Intangible Cultural Heritage) ។ សម្បត្តិបេតិកភណ្ឌពិភពលោក គឺជាសម្បត្តិដែលត្រូវបានទទួលស្គាល់ អង្គការ UNESCO ហើយរាល់សម្បត្តិទាំងនោះ មានតម្លៃជាសកល (Outstanding Universal Value) ។ មកទល់ខែកក្កដា ឆ្នាំ២០១៧ នេះ ប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌចំនួន ៧ទៅជាសម្បត្តិបេតិកភណ្ឌ ពិភពលោកដោយក្នុងនោះមាន ៣ ត្រូវបានបញ្ចូលទៅក្នុងសម្បត្តិបេតិតកភណ្ឌរូបី និង ៤ ទៀតត្រូវបានបញ្ចូលទៅសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។ ១. តំបន់អង្គរ (សម្បត្តិបេតិកភណ្ឌរូបី) តំបន់អង្គរ ស្ថិតនៅភាគខាងជើងនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តសៀមរាប គឺជាតំបន់ប្រវត្តិសាស្រ្ដមួយដ៏សំខាន់នៅ តំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរត្រូវបានគ្របដណ្ដប់នៅលើផ្ទៃដី ជាង៤០០គីឡូម៉ែត្រការ៉េ (៤០១០០ហិកតា) ដោយរួមបញ្ចូលទាំងតំបន់ព្រៃឈើ ដែលតំបន់នេះជា អតីតរាជធានីនៃ អាណាចក្រខ្មែរ ពីសតវត្សទី ៩ ដល់សតវត្សទី ១៥។ ដោយសារ ភាពប្រណីតនៃសំណង់, នគរូបនីយកម្មបុរាណមានភាពចម្លែក និងអាងស្ដុកទឹកដ៏ធំ វា...

តើភព(Planet) និងផ្កាយ(Star) ខុសគ្នាដូចម្ដេច?

Image
តើភព( Planet)  និងផ្កាយ( Star)  ខុសគ្នាដូចម្ដេច ? ខាងក្រោមនេះ ជាអត្ថបទខ្លីមួយដែលនឹងពន្យល់ និងបង្ហាញពីភាពខុសគ្នារវាង ភព និងផ្កាយក្នុងអត្ថន័យបែបវិទ្យាសាស្រ្ត។ ·          ជាទូទៅ   ផ្កាយ មានទំហំធំជាងភពរាប់ដង។ វាត្រូវបានផ្គុំឡើងដោយបណ្ដុំឧស្ម័ន Hydrogen  និង  Helium  ដែលវាបង្កើតបានជាបន្ទុះនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ផ្កាយមានកម្ដៅក្ដៅខ្លាំង។ ផ្កាយខ្លះមានភពវិលជុំវិញ ខណៈដែលផ្កាយខ្លះគ្មានទេ។ ឧទាហរណ៍៖ ព្រះអាទិត្យជាផ្កាយមួយ នៅក្នុង កាឡាក់ស៊ីរាងគូទខ្យង( Galaxy Milky Way)  ដែលមានភព៨វិលជុំវិញវា ក្នុងនោះមានភពផែនដីយើងដែរ   (ដោយមិនរាប់បញ្ចូលភពផ្លុយតូ   ( Pluto) )។ ·          ភព មានសណ្ឋានអាចជាបណ្ដុំនៃឧស្ម័ន រឺថ្ម។ ឧទាហរណ៍៖ ភពផែនដី ជាភពនៃបណ្ដុំថ្ម រីឯ Jupiter  និង  Saturn  ជាបណ្ដុំនៃឧស្ម័ន។ បើយើងគិតពីទំហំវិញវាមានទំហំតូចជាងផ្កាយរាប់ដង បើយើងធៀបគ្នា។ ម្យ៉ាងវិញទៀតភពគ្មានពន្លឺទេ ហើយពន្លឺដែលមាននៅលើភព គឺជាចំនាំងផ្លាតពីផ្កាយ។ បើគិតពីសីតុណ្ហភាពវិញ ជាទូទៅភពមានសីតុណ្ហភាពទាប...

វិធីសាស្រ្ដក្នុងការប្រើប្រាស់ពាក្យ "និង" "នឹង" និង"ហ្នឹង" នៅក្នុងការសរសេរក្នុងអក្សរសាស្រ្ដខ្មែរ

យើងឃើញថា នាវេលាសព្វថ្ងៃនេះ ក្នុងមជ្ឍដ្ឋានអ្នកប្រើប្រាស់ និងសរសេរជាភាសាខ្មែរមួយចំនួនធំ មានការភ័ន្ដច្រលំ ឬមិនទាន់យល់ច្បាស់ពីវិធីសាស្រ្ដក្នុងការប្រាស់ពាក្យចំនួន៣ ដែលមានដូចជា៖ "និង" "នឹង" និង "ហ្នឹង"។ ដូច្នេះសូមយើងទៅមើលពីវិធីសាស្រ្តក្នុងការប្រើប្រាស់ដូចតទៅ៖ “ ហ្នឹង ”  មានន័យថា នុះ ,  អីចឹង ,  អើ។ ឧទាហរណ៍៖ មនុស្សម្នាក់ប្រាប់ទៅមនុស្សម្នាក់ថា ទៅកុំខានហ្ន៎ះ! ឯម្នាក់ទៀតឆ្លើយថា ហ្នឹងហើយ(មានន័យថា អីចឹងហើយ)។ ក្នុងករណីនិយាយមានសំឡេងខ្ពស់ ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក  ( ៎) នេះនៅពីលើ ហ្នឹ៎ងហើយ !;  ហ្នឹ៎ងឯង! (សម្រាប់សម្ដីសាមញ្ញ)។ “ និង ”  សព្ទជាសន្ធាន ជាទ្វន្ទូសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង , ព្រមទាំង , ផង ,  នេះផង ,  នុះផង។ ឧទាហរណ៍៖ អ្នកនិងខ្ញុំ ,  យកចាននិងផ្តិលមកផង , ទៅនិងមិនទៅ។ “ នឹង ”   ជា   អកថិតកម្ម   គឺ​កម្ម​រង​បន្ទាប់​ពី អា. និ. ជា   កថិត​កម្ម   ដែល​និយាយ​ថា នូវ គឺ នូវ ជា​ទី ១ នឹង ជាទី ២ ដើម្បី​កុំ​ឲ្យ​ថា នូវ ទាំង​២​ដង។ ឧទាហរណ៍៖ ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹ...