តើភព(Planet) និងផ្កាយ(Star) ខុសគ្នាដូចម្ដេច?
តើភព(Planet) និងផ្កាយ(Star) ខុសគ្នាដូចម្ដេច?
ខាងក្រោមនេះ
ជាអត្ថបទខ្លីមួយដែលនឹងពន្យល់ និងបង្ហាញពីភាពខុសគ្នារវាង ភព
និងផ្កាយក្នុងអត្ថន័យបែបវិទ្យាសាស្រ្ត។
·
ជាទូទៅ ផ្កាយមានទំហំធំជាងភពរាប់ដង។
វាត្រូវបានផ្គុំឡើងដោយបណ្ដុំឧស្ម័នHydrogen និង Helium ដែលវាបង្កើតបានជាបន្ទុះនុយក្លេអ៊ែរ។
ម្យ៉ាងវិញទៀត ផ្កាយមានកម្ដៅក្ដៅខ្លាំង។ ផ្កាយខ្លះមានភពវិលជុំវិញ
ខណៈដែលផ្កាយខ្លះគ្មានទេ។ ឧទាហរណ៍៖ ព្រះអាទិត្យជាផ្កាយមួយ នៅក្នុង
កាឡាក់ស៊ីរាងគូទខ្យង(Galaxy Milky Way) ដែលមានភព៨វិលជុំវិញវា ក្នុងនោះមានភពផែនដីយើងដែរ (ដោយមិនរាប់បញ្ចូលភពផ្លុយតូ (Pluto))។
·
ភពមានសណ្ឋានអាចជាបណ្ដុំនៃឧស្ម័ន រឺថ្ម។ ឧទាហរណ៍៖
ភពផែនដី ជាភពនៃបណ្ដុំថ្ម រីឯJupiter និង Saturn ជាបណ្ដុំនៃឧស្ម័ន។
បើយើងគិតពីទំហំវិញវាមានទំហំតូចជាងផ្កាយរាប់ដង បើយើងធៀបគ្នា។
ម្យ៉ាងវិញទៀតភពគ្មានពន្លឺទេ ហើយពន្លឺដែលមាននៅលើភព គឺជាចំនាំងផ្លាតពីផ្កាយ។
បើគិតពីសីតុណ្ហភាពវិញ ជាទូទៅភពមានសីតុណ្ហភាពទាបខ្លាំង
បើធៀបទៅនឹងសីតុណ្ហភាពនៅលើផ្កាយ។
ក្រោយពីការពន្យល់ខាងលើ
ខ្ញុំបាទសង្ឃឹមថា វានឹងអាចជាជំនួយ សម្រាប់អ្នកសិក្សា
ឬអ្នកដែលមិនទាន់យល់ច្បាស់ពីភាពខុសគ្នារវាង វត្ថុទាំងពីរនេះ។
![]() |
Galaxy Milky Way (ភពទាំង៩វិលជុំវិញព្រះអាទិត្យ(ផ្កាយ)) |
Comments
Post a Comment