លំដាប់ពិន្ទុ

អ្វីទៅជាលំដាប់ពិន្ទុ?

អត្ថបទមួយនេះ ជាអត្ថបទមួយដើម្បីចែករំលែកដល់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល ឲ្យបានយល់ច្បាស់ថា តើអ្វីទៅជាលំដាប់ពិន្ទុ ព្រោះកន្លងមកយើងបានឃើញថាប្អូនៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាលមួយចំនួនមិនទាន់យល់ច្បាស់ពី លំដាប់ពិន្ទុ នេះនៅឡើយទេ។ ដំបូងយើងត្រូវដឹងរឿងមួយឲ្យបានច្បាស់ជាមុនសិនថា លំដាប់ពិន្ទុ និងមធ្យមភាព គឺជារឿង២ ដែលខុសផ្ទុយស្រលះពីគ្នា។ ម្យ៉ាងទៀតវាជារឿងដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ពោលគឺសិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាល តែងតែឆ្ងល់ថា យ៉ាងម៉េចបានឆ្នាំខ្លះលំដាប់ពិន្ទុប៉ុណ្ណេះជាប់ ឆ្នាំខ្លះប៉ុណ្ណោះបានជាប់ ឧទាហរណ៍៖ ឆ្នាំខ្លះអ្នកទទួលបានលំដាប់ពិន្ទុ ៧៥បានជាប់ ឆ្នាំខ្លះអ្នកទទួលបានលំដាប់ពិន្ទុ៤៥បានជាប់។

  • ·        អ្វីទៅជាមធ្យមភាគ?

មធ្យមភាគ គឺជាផលចែកនៃពិន្ទុសរុប ទៅនឹងចំនួនតួដែលវាមាន។ ឧទាហរណ៍៖ មានមុខវិជ្ជាសរុបទាំងអស់៦ មុខ(មិនគិតមុខវិជ្ជាអង់គ្លេស ព្រោះវាជាមុខវិជ្ជាតាមស្ម័គ្រ) ដូច្នេះដើម្បីរកមធ្យមភាគ អ្នកត្រូវយកពិន្ទុសរុបចែកនឹង៦ (ខ្ញុំឧបមាថាមុខវិជ្ជាទាំងអស់មានមេគុណស្មើរគ្នា ដូច្នេះមុខវិជ្ជាមួយ មេគុណមួយ) នោះផលចែកនេះវាគឺជាមធ្យមភាគ។

  • ·        អ្វីទៅជាលំដាប់ពិន្ទុ?

ផ្ទុយទៅវិញ លំដាប់ពិន្ទុ គឺជាលេខនៃលំដាប់ពិន្ទុដែលមានលំដាប់ពីខ្ពស់មកទាប។ ដោយអ្នកដែលបានពិន្ទុខ្ពស់ជាងគេ គឺមានលំដាប់ពិន្ទុ១០០ ហើយអ្នកដែលខ្ពស់បន្ទាប់ត្រូវបាន ៩៩.####។ ដូច្នេះយើងអាចនិយាយថាវាជាចំណាត់ថ្នាក់ រឺការតម្រៀបពិន្ទុពីខ្ពស់មកទាប។ ហើយលំដាប់ពិន្ទុ ក៏មិនមែនជាអ្នកកាត់សេចក្ដីថាអ្នកត្រូវធ្លាក់រឺជាប់នោះដែរ ប៉ុន្ដែពិន្ទុសរុបនោះទេជាអ្នកកាត់សេចក្ដី។ ម្យ៉ាងវិញទៀតអ្នកខ្លះឆ្ងល់ថា ឆ្នាំខ្លះទាល់តែបាន ៧៥ទើបជាប់ តែឆ្នាំខ្លះតែ៤៥ជាងជាប់ហើយ។ មូលហេតុដែលឆ្នាំមានលំដាប់ពិន្ទុ ៧៥ ជាប់ ព្រោះនោះមានអ្នកជាប់ ជាប់ត្រឹមតែប្រហែល២៥% នៃចំនួនសិស្សទាំងអស់ដែលមានឈ្មោះក្នុងការប្រលងបាក់ឌុប ដូច្នេះ 100 - 25= 75 លំដាប់ពិន្ទុពី១០០ ដល់ ៧៥ទើបជាអ្នកជាប់ដែលមានចំនាត់ថ្នាក់ពី១០០ ដល់ ៧៥ អ្នកនៅក្រោម៧៥ គឺធ្លាក់។ ឯឆ្នាំខ្លះមានអ្នកជាប់ប្រមាណ ៥៥.៨៨% ដូច្នេះ 100 - 55.88= 44.12 នាំឲ្យអ្នកមានលំដាប់ពិន្ទ ពី១០០ ដល់ ៤៤.១២ ជាប់ ហើយអ្នកនៅក្រោយ ៤៤.១២ គឺធ្លាក់។ ហើយការគណនារកលំដាប់ពិន្ទុ គឺគេគណនាតាមរូបមន្ដ៖ PR = [(n – i +1) / n ] x 100

ដោយ៖ PR ជាលំដាប់ពិន្ទុ 
n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់
i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់។
ឧបមាថាអ្នកបានពិន្ទុពេញគ្រប់មុខ បូកទាំងពិន្ទុស្ម័គ្រតាមទៀត ក៏លំដាប់ពិន្ទុអ្នកនៅតែបាន ១០០ ដែរ មិនអាចលើសនេះទេ។


បញ្ជាក់៖ សម្រាប់លេខដែលខ្ញុំជ្រើសយកគត់ៗ គឺជាតម្លៃសន្មត់ព្រោះមិនចង់ឲ្យវាមានភាពសាំញ៉ាំ។

Comments

Popular posts from this blog

វិធីសាស្រ្ដក្នុងការប្រើប្រាស់ពាក្យ "និង" "នឹង" និង"ហ្នឹង" នៅក្នុងការសរសេរក្នុងអក្សរសាស្រ្ដខ្មែរ

សម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីរួច នៃព្រះរាជាណាចក្រកម្ពុជា