វិធីសាស្រ្ដក្នុងការប្រើប្រាស់ពាក្យ "និង" "នឹង" និង"ហ្នឹង" នៅក្នុងការសរសេរក្នុងអក្សរសាស្រ្ដខ្មែរ

យើងឃើញថា នាវេលាសព្វថ្ងៃនេះ ក្នុងមជ្ឍដ្ឋានអ្នកប្រើប្រាស់ និងសរសេរជាភាសាខ្មែរមួយចំនួនធំ មានការភ័ន្ដច្រលំ ឬមិនទាន់យល់ច្បាស់ពីវិធីសាស្រ្ដក្នុងការប្រាស់ពាក្យចំនួន៣ ដែលមានដូចជា៖ "និង" "នឹង" និង "ហ្នឹង"។ ដូច្នេះសូមយើងទៅមើលពីវិធីសាស្រ្តក្នុងការប្រើប្រាស់ដូចតទៅ៖

  • ហ្នឹង” មានន័យថា នុះអីចឹងអើ។ ឧទាហរណ៍៖ មនុស្សម្នាក់ប្រាប់ទៅមនុស្សម្នាក់ថា ទៅកុំខានហ្ន៎ះ! ឯម្នាក់ទៀតឆ្លើយថា ហ្នឹងហើយ(មានន័យថា អីចឹងហើយ)។ ក្នុងករណីនិយាយមានសំឡេងខ្ពស់ ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក (៎) នេះនៅពីលើ ហ្នឹ៎ងហើយ!; ហ្នឹ៎ងឯង! (សម្រាប់សម្ដីសាមញ្ញ)។


  • និង” សព្ទជាសន្ធាន ជាទ្វន្ទូសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង, ព្រមទាំង, ផងនេះផងនុះផង។ ឧទាហរណ៍៖ អ្នកនិងខ្ញុំយកចាននិងផ្តិលមកផង, ទៅនិងមិនទៅ។


  • នឹង ជា អកថិតកម្ម គឺ​កម្ម​រង​បន្ទាប់​ពី អា. និ. ជា កថិត​កម្ម ដែល​និយាយ​ថា នូវ គឺ នូវ ជា​ទី ១ នឹង ជាទី ២ ដើម្បី​កុំ​ឲ្យ​ថា នូវ ទាំង​២​ដង។ ឧទាហរណ៍៖ ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា...។ ជាពាក្យសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថាមុខជាប្រាកដជាគង់តែ។ ឧទាហរណ៍៖ ស្អែកនឹងទៅផ្ទះអ្នក។ ជា (គុ.) ស្ងៀមមិនកម្រើក។ ឧទាហរណ៍៖ អង្គុយនឹងថ្កល់។ មានន័យថា មិនប្រែប្រួលមិនឡើងមិនចុះ។ ឧទាហរណ៍៖ ជំងឺនុ៎ះនៅនឹង។ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ, ជាមួយដោយសារ។ ឧទាហរណ៍៖ ដួសសម្លនឹងវែក។



បញ្ជាក់៖ អត្ថន័យទាំងនេះដកស្រង់ និងសរសេរកែសម្រួលដោយយោងតាម វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត។ បើមានកង្វះខាត ត្រង់ណាមួយនោះ សូមជួយកែតម្រូវគ្នាដោយសេចក្ដីគួរ។ នេះគ្រាន់ជាការជួយចែករំលែកចំនេះដឹងទៅវិញទៅមក ដើម្បីជួយលើកស្ទួយក្នុងការប្រើប្រាស់ភាសាខ្មែរ ឲ្យមានភាពត្រឹមត្រូវ។

Comments

Post a Comment

Popular posts from this blog

លំដាប់ពិន្ទុ

តើភព(Planet) និងផ្កាយ(Star) ខុសគ្នាដូចម្ដេច?