Posts

Showing posts from August, 2017

នៅ និង នូវ

ពាក្យ នៅ និងនូវ ខុសគ្នាដូចម្ដេចខ្លះ? យើងឃើញថា នាវេលាសព្វថ្ងៃនេះ ក្នុងមជ្ឍដ្ឋានអ្នកប្រើប្រាស់ និងសរសេរជាភាសាខ្មែរមួយចំនួនធំ មានការភ័ន្ដច្រលំ ឬមិនទាន់យល់ច្បាស់ពីវិធីសាស្រ្ដក្នុងការប្រាស់ពាក្យចំនួន២ ដែលមានដូចជា៖ "នៅ" និង "នូវ"។ ដូច្នេះសូមយើងទៅមើលពីវិធីសាស្រ្តក្នុងការប្រើប្រាស់ដូចតទៅ៖ ·          នៅ   មានន័យថា ឋិត , ស្ថិត , មាន។ ឧទាហរណ៍៖ នៅឯណា ?, នៅផ្ទះ , នៅបន្ទប់។ មានន័យថា ដែលមិនទាន់ , ដែលមានទៀត។ ឧទាហរណ៍៖ អស់ហើយឬនៅ ? នៅទេ។ ·          នូវ   មានន័យថា នឹង , ហើយនឹង , ព្រមទាំង។ ឧទាហរណ៍៖ នូវអស់ប្រជាជនទាំងពួង។ មានន័យថា ពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយវាចា ចិត្ត នឹងបាននូវផលល្អ។ អត្ថន័យ និងការពន្យល់នៃពាក្យទាំង២នេះ ត្រូវបានដកស្រង់ និងកែសម្រួលចេញពី សៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត។

លំដាប់ពិន្ទុ

អ្វីទៅជាលំដាប់ពិន្ទុ ? អត្ថបទមួយនេះ ជាអត្ថបទមួយដើម្បីចែករំលែកដល់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល ឲ្យបានយល់ច្បាស់ថា តើអ្វីទៅជា លំដាប់ពិន្ទុ ព្រោះកន្លងមកយើងបានឃើញថាប្អូនៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាលមួយចំនួនមិនទាន់យល់ច្បាស់ពី លំដាប់ពិន្ទុ នេះនៅឡើយទេ។ ដំបូងយើងត្រូវដឹងរឿងមួយឲ្យបានច្បាស់ជាមុនសិនថា លំដាប់ពិន្ទុ និងមធ្យមភាព គឺជារឿង២ ដែលខុសផ្ទុយស្រលះពីគ្នា។ ម្យ៉ាងទៀតវាជារឿងដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ពោលគឺសិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាល តែងតែឆ្ងល់ថា យ៉ាងម៉េចបានឆ្នាំខ្លះលំដាប់ពិន្ទុប៉ុណ្ណេះជាប់ ឆ្នាំខ្លះប៉ុណ្ណោះបានជាប់ ឧទាហរណ៍៖ ឆ្នាំខ្លះអ្នកទទួលបានលំដាប់ពិន្ទុ ៧៥បានជាប់ ឆ្នាំខ្លះអ្នកទទួលបានលំដាប់ពិន្ទុ៤៥បានជាប់។ ·         អ្វីទៅជាមធ្យមភាគ? មធ្យមភាគ គឺជាផលចែកនៃពិន្ទុសរុប ទៅនឹងចំនួនតួដែលវាមាន។ ឧទាហរណ៍៖ មានមុខវិជ្ជាសរុបទាំងអស់៦ មុខ(មិនគិតមុខវិជ្ជាអង់គ្លេស ព្រោះវាជាមុខវិជ្ជាតាមស្ម័គ្រ) ដូច្នេះដើម្បីរកមធ្យមភាគ អ្នកត្រូវយកពិន្ទុសរុបចែកនឹង៦ (ខ្ញុំឧបមាថាមុខវិជ្ជាទាំងអស់មានមេគុណស្មើរគ្នា ដូច្នេះមុខវិជ្ជាមួយ មេគុណមួយ) ...

Equinox

Image
What is Equinox? Equinox is an astronomical event that the plant of earth's equator passed through the sun. Moreover, during this equinox, the duration between day and night is approximately equal for all over the earth. This event occurs twice a year. Equinox is also the signal to show the change of the season. First, around 21 until 23 of March, and second time around 21 until 23 of September. During this event, if you go to visit Angkor Wat, you will see an amazing sunrise which the sun will be rise in the middle peak of Angkor Wat temple. There are 2 main events for the world, for the sun will be rise on the peak of Pyramid, and when the light shine on the Chichen Itza of Peru, the shadow will show the full body and head of the snake. Explanation for Equinox Equinox over Angkor Wat Temple

សមភាពរាត្រី

Image
តើអ្វីទៅជាសមភាពរាត្រី ? សមភាពរាត្រី គឺជាព្រឹត្តិការណ៍មួយដែល ពេលថ្ងៃ ស្មើនឹងពេលយប់ទូទាំងផែនដី។ ម្យ៉ាងទៀតវាជាសញ្ញានៃការផ្លាស់ប្ដូររដូវផងដែរ។ ព្រឹត្តិការណ៍នេះកើតឡើង២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិនា និង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញ។ ក្នុងកំឡុងពេលនេះ បើអ្នកទៅទស្សនាប្រាសាទអង្គរវត្ត អ្នកប្រាកដជាអាចនៅថ្ងៃរះដ៏ ស្រស់ស្អាត ដែលរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ លើសពីនេះទៀត ថ្ងៃនេះដែរក៏មានព្រឹត្តិការណ៍សំខាន់ផ្សេងទៀតដែលកើតមាននៅលើពិភពលោកផងដែរ ដោយ ព្រះអាទិត្យនឹងរះចំកណ្ដាលកំពូលប្រាសាទពីរ៉ាមីត និងព្រឹត្តិការណ៍មួយទៀត គឺស្រមោលដែលជះដោយពន្លឺព្រះអាទិត្យ ទៅលើ ប្រាសាទ Chichen Itza នៃប្រទេសម៉ិចស៊ីកូ ស្រមោលនោះនឹងចេញជារូបសត្វពស់មានទាំងក្បាល ទាំងខ្លួន។ ការពន្យល់ពីសមភាពរាត្រី សមភាពរាត្រីនៅប្រាសាទអង្គរវត្ត