យើងឃើញថា នាវេលាសព្វថ្ងៃនេះ ក្នុងមជ្ឍដ្ឋានអ្នកប្រើប្រាស់ និងសរសេរជាភាសាខ្មែរមួយចំនួនធំ មានការភ័ន្ដច្រលំ ឬមិនទាន់យល់ច្បាស់ពីវិធីសាស្រ្ដក្នុងការប្រាស់ពាក្យចំនួន៣ ដែលមានដូចជា៖ "និង" "នឹង" និង "ហ្នឹង"។ ដូច្នេះសូមយើងទៅមើលពីវិធីសាស្រ្តក្នុងការប្រើប្រាស់ដូចតទៅ៖ “ ហ្នឹង ” មានន័យថា នុះ , អីចឹង , អើ។ ឧទាហរណ៍៖ មនុស្សម្នាក់ប្រាប់ទៅមនុស្សម្នាក់ថា ទៅកុំខានហ្ន៎ះ! ឯម្នាក់ទៀតឆ្លើយថា ហ្នឹងហើយ(មានន័យថា អីចឹងហើយ)។ ក្នុងករណីនិយាយមានសំឡេងខ្ពស់ ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក ( ៎) នេះនៅពីលើ ហ្នឹ៎ងហើយ !; ហ្នឹ៎ងឯង! (សម្រាប់សម្ដីសាមញ្ញ)។ “ និង ” សព្ទជាសន្ធាន ជាទ្វន្ទូសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង , ព្រមទាំង , ផង , នេះផង , នុះផង។ ឧទាហរណ៍៖ អ្នកនិងខ្ញុំ , យកចាននិងផ្តិលមកផង , ទៅនិងមិនទៅ។ “ នឹង ” ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី ១ នឹង ជាទី ២ ដើម្បីកុំឲ្យថា នូវ ទាំង២ដង។ ឧទាហរណ៍៖ ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹ...
Comments
Post a Comment