នៅ និង នូវ
ពាក្យ នៅ និងនូវ ខុសគ្នាដូចម្ដេចខ្លះ?
យើងឃើញថា នាវេលាសព្វថ្ងៃនេះ ក្នុងមជ្ឍដ្ឋានអ្នកប្រើប្រាស់ និងសរសេរជាភាសាខ្មែរមួយចំនួនធំ មានការភ័ន្ដច្រលំ ឬមិនទាន់យល់ច្បាស់ពីវិធីសាស្រ្ដក្នុងការប្រាស់ពាក្យចំនួន២ ដែលមានដូចជា៖ "នៅ" និង "នូវ"។ ដូច្នេះសូមយើងទៅមើលពីវិធីសាស្រ្តក្នុងការប្រើប្រាស់ដូចតទៅ៖
· នៅ មានន័យថា ឋិត, ស្ថិត, មាន។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, នៅបន្ទប់។
មានន័យថា ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ អស់ហើយឬនៅ? នៅទេ។
មានន័យថា ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ អស់ហើយឬនៅ? នៅទេ។
· នូវ មានន័យថា នឹង, ហើយនឹង, ព្រមទាំង។ ឧទាហរណ៍៖ នូវអស់ប្រជាជនទាំងពួង។
មានន័យថា ពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយវាចា ចិត្ត នឹងបាននូវផលល្អ។
មានន័យថា ពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយវាចា ចិត្ត នឹងបាននូវផលល្អ។
អត្ថន័យ និងការពន្យល់នៃពាក្យទាំង២នេះ ត្រូវបានដកស្រង់ និងកែសម្រួលចេញពី សៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត។
Comments
Post a Comment